Calgary Real Estate Board predicts housing sales to drop in 2015

Reported by CBC

Calgary Real Estate Board predicts housing sales to drop in 2015

But prices expected to remain stable, or even increase slightly, in Calgary this year

By Kyle Bakx, CBC News Posted: Jan 14, 2015 9:50 AM MT Last Updated: Jan 14, 2015 3:59 PM MT

Calgary's real estate market will slow in 2015, but CREB doesn't believe that means a drop in prices.

Calgary’s real estate market will slow in 2015, but CREB doesn’t believe that means a drop in prices. (CBC)

The stark drop in oil prices is expected to weaken the Calgary real estate market.

The Calgary Real Estate Board (CREB) released its annual forecast for the upcoming year today. It is projecting sales to drop by four per cent in 2015; however, housing prices are expected to remain stable and even increase by 1.6 per cent.

CREB admits the forecast should be taken with a grain of salt, considering the uncertainty in the province right now.

The board bases its forecast on many factors including employment levels, net migration and consumer confidence. The plunge in crude oil prices is impacting all of those factors.

“The challenge is understanding what is happening in energy. No question what happens in the energy sector influences what happens in Calgary’s market,” said CREB chief economist Ann-Marie Lurie. “Given energy has been so volatile, we really have to look at what people are saying about what will happen in energy.”

Economists are either projecting Alberta to enter a recession this year or experience limited growth.

Several Calgary-based energy companies have announced layoffs, including Suncor which announced Tuesday it would be eliminating 1,000 jobs.

Continue reading

តម្លៃដី​នៅ​រាជធានី​ភ្នំពេញ​កើន​​ឡើង​ទ្វេ​ដង​

ទិដ្ឋភាព​សំណង់​ធំ និង​ខ្ពស់​ៗ​ជា​ច្រើន​ដែល​កំពុង​លេច​ឡើង​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ នា​ពេល​បច្ចុប្បន្ន​នេះ ​។ រូបថត ហុង មិនា

ទិដ្ឋភាព​សំណង់​ធំ និង​ខ្ពស់​ៗ​ជា​ច្រើន​ដែល​កំពុង​លេច​ឡើង​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ នា​ពេល​បច្ចុប្បន្ន​នេះ ​។ ហុង មិនា

តម្លៃដី​នៅ​រាជធានី​ភ្នំពេញ​កើន​​ឡើង​ទ្វេ​ដង​

Sat, 3 January 2015 

​​​​​ស្ថិរភាព​នយោបាយ​ កំណើន​សេដ្ឋកិច្ច​ និង​លំហូរ​ចូល​នៃ​អ្នក​​វិនិ​យោគ​មក​ពី​ក្រៅ​ប្រទេស​ បាន​ធ្វើ​ឲ្យ​តម្លៃ​ដី​​នៅ​ក្នុង​ខណ្ឌ​មួយ​ចំនួន​របស់​​រាជធានី​ភ្នំពេញ​ហក់​ឡើង​ជិត​ទ្វេ​ដង​ បើ​ប្រៀប​ធៀប​​មុន​ពេល​ពិភព​លោក​ជួប​នូវ​មហា​វិបត្តិ​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​សកល​​ កាល​ពី​ឆ្នាំ​ ២០០៨​។

យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន​ ប៊ុណ្ណា​ រៀលធី គ្រុប ​ដែល​ទើប​បាន​បញ្ចប់​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា ​គិត​ត្រឹម​ត្រីមាស​ទី ៣​ ឆ្នាំ​២០១៤​ នេះ ​តម្លៃ​ដី​នៅ​ក្នុង​​​រាជធានី​ភ្នំពេញ ​មាន​កំណើន​ក្នុង​រង្វង់​ ២០ ​ភាគ​រយ ​សម្រាប់​ដី​នៅ​តំបន់​ពាណិជ្ជ​កម្ម និង​ដី​លំនៅឋាន​កើន​ឡើង​ក្នុង​រង្វង់​ ៣០ ​ភាគ​រយ បើប្រៀប​​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ កាល​ពី​ឆ្នាំ ​២០១៣។​ ខណ្ឌ​នៅ​កណ្តាល​ក្រុង​ចំនួន​ ៤ គឺ​ ខណ្ឌ​ចំការមន ខណ្ឌ​ដូនពេញ​ ខណ្ឌ​៧មករា និង​ខណ្ឌ​ទួលគោក តម្លៃ​ដី​បាន​ហក់​ឡើង​ខ្ពស់​ជាង​គេ។

ការ​សិក្សា​ខាង​លើ​បាន​រក​ឃើញ​ថា ខណ្ឌ​ចំការមន ​ជា​ខណ្ឌ​ដែល​នៅ​តែ​លេច​ធ្លោ​ជាង​គេ ​ដោយ​សារ​សង្កាត់​មួយ​ក្នុង​ខណ្ឌ​នេះ គឺ​សង្កាត់​ ទន្លេ​បាសាក់ ​មាន​គម្រោង​សាង​សង់​ធំៗ​ ជា​ច្រើន​កំពុង​​ដំណើរ​ការ​ដូច​ជា The Bridge, Casa Meridian,​ Diamond​ One, និង ​Riviera​ ជាដើម ដោយ​ដី​នៅ​ទីនោះ​មាន​តម្លៃ​ជា​មធ្យម​ចាប់​ពី​ ៤០០០​-៦០០០ ​ដុល្លារ​ក្នុង​ ១​​ ម៉ែត្រ​ការ៉េ​ សម្រាប់​ដី​ពាណិជ្ជ​កម្ម ​និង​ដី​លំនៅឋាន​មាន​តម្លៃ​ចាប់​ពី ​២០០០​-២៥០០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​។

Land price chart

ចំណែក​តម្លៃ​ដី​នៅ​តាម​បណ្តោយ​មហា​វិថី​ព្រះសីហនុ ​ម្តុំ​អគារ Gold Tower​ 42 រហូត​ដល់​វិមាន​ឯករាជ្យ បាន​កើន​រហូត​ដល់​ ៨០០០ ​ទៅ​ ៩០០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ និង​ដី​សម្រាប់​ពាណិជ្ជ​កម្ម​ មាន​កំណើន​ក្នុង​រង្វង់​ពី​ ១០​-១៥​ ភាគរយ​ក្នុង​ត្រីមាស​ទី ៣ បើ​ប្រៀប​ធៀប​នឹង​ត្រីមាស​ទី ២ ​ឆ្នាំ​ដដែល​នេះ។

របាយការណ៍​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ដោយ​សារ​មាន​តម្រូវ​ការ​ដី​នៅ​ក្នុង​ខណ្ឌ​ ចំការមន​​ ច្រើន​ទើប ​បច្ចុប្បន្ន​​អ្នក​វិនិ​យោគ​ពិបាក​រក​ដី​ធំៗ​ណាស់​នៅ​ទីនោះ​។

ចំណែក​តម្លៃ​ដី​ក្នុង​ខណ្ឌ​ដូនពេញ​ ក៏​មាន​កំណើន​ខ្ពស់​ផង​ដែរ ​ដោយ​បច្ចុប្បន្ន​នេះ ​ដី​សម្រាប់​តំបន់​លំនៅឋាន​មាន​តម្លៃ​ចាប់​ពី ​៣៥០០​-៤០០០​ ដុល្លារ​ ដី​តំបន់​ពាណិជ្ជ​កម្ម​មាន​តម្លៃ​ចាប់​ពី​ ៥០០០​ ទៅ​ ៧៥០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។ ​បើ​គិត​ចាប់​ពី​ស្តុប​វិមាន​ កាណាឌីយ៉ា ​ទៅ​ដល់​ភ្លើង​​អគារ Gold Tower 42 តាម​បណ្តោយ​មហាវិថី​ព្រះ​មុនីវង្ស ដី​ទីនោះ​ភាគ​ច្រើន​គឺ​ជា​ផ្ទះ​ហាង​។ ​តំបន់​ក្នុង​ខណ្ឌ​​ដូនពេញ ក៏​មាន​សក្តានុ​ពល​សម្រាប់​ការ​វិនិ​យោគ​ផ្នែក​សណ្ឋាគារ​ផង​ដែរ​។

តម្លៃ​អចលន​ទ្រព្យ​ក្នុង​ខណ្ឌ ​៧មករា ក៏​មាន​ការ​ហក់​ឡើង​ខ្ពស់​ក្នុង​រង្វង់​ពី ​១០ ​ទៅ ​​១៥ ​ភាគរយ​ផង​ដែរ​នៅ​ក្នុង​ត្រីមាស​ទី​ ៣ ​កន្លង​មក ​ព្រោះ​នៅ​ក្នុង​តំបន់​នោះ​មាន​គម្រោង​សាង​សង់​អគារ​ពាណិជ្ជ​កម្ម​​ច្រើន​ ពិសេស​ការ​សាង​សង់​គម្រោង​អាផាតមិន ​និង​សណ្ឋាគារ ​នៅ​ក្នុង​សង្កាត់​បឹងព្រលឹត​ និង​សង្កាត់​អូឡាំពិក ដូច​ជា​អគារ ​Phnom Penh Tower, ​Olympia​ City ​ផ្សារ​ទំនើប ​City ​Mall ​និង​ផ្សារ​អូរឫស្សី ជា​ដើម។
Continue reading

សង្ខេប​ព័ត៌មាន​អចលនទ្រព្យ​សំខាន់ៗ​ក្នុង​ឆ្នាំ ​២០១៤

Content image - Phnom Penh Post

សង្ខេប​ព័ត៌មាន​អចលនទ្រព្យ​សំខាន់ៗ​ក្នុង​ឆ្នាំ ​២០១៤

Sat, 27 December 2014

ឆ្នាំ​២០១៤ ត្រូវ​បាន​គេ​គិត​ថា ជា​ពេល​ដែល​វិស័យ​អចលនទ្រព្យ​មាន​ភាព​ល្អ​ប្រសើរ​ខ្លាំង​នៅ​ប្រទេស​កម្ពុជា រហូត​ធ្វើឲ្យ​អ្នក​ជំនាញ​មួយ​ចំនួន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​ខ្លាច​កើត​មាន​វិបត្តិ​ទៀត​ផង​។

ខាង​ក្រោម​នេះ​គឺជា​អត្ថបទ​សំខាន់ៗ​មួយ​ចំនួន​ដែល​បាន​ចុះ​ផ្សាយ​នៅក្នុង​ទំព័រ​សារព័ត៌មាន​កម្ពុជា​ចុងសប្តាហ៍ ក្នុង​ឆ្នាំ​២០១៤​។

ខែ​មករា

១-​ក្រុមហ៊ុន Naga Corp, Ltd បាន​បញ្ចេញ​ទុនវិនិយោគ​ចំនួន​៣៦៩​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ​គម្រោង​ទី​២​របស់​ខ្លួន​ដែល​រួម​បញ្ចូល​នូវ​កន្លែង​លេង​ល្បែង សណ្ឋាគារ និង​សាលសិល្បៈ​។

២-​ស្រប​ពេល​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវ​បាន​អភិវឌ្ឍ និង​ការ​កើនឡើង​នូវ​សំណង់​អគារ​អាផាតមិន និង​ខុនដូ​កាន់តែ​ច្រើន​បាន​ធ្វើឲ្យ​តម្លៃ​ដី​នៅ​សង្កាត់​ទួលទំពូង និង​សង្កាត់​ផ្សារ​ដើមថ្កូវ មាន​កំណើន​ក្នុង​រង្វង់​ ២០​ ភាគរយ។ លោក គុយ វ៉ាត អគ្គនាយក​ក្រុមហ៊ុន វីត្រាស់ គ្រុប បាន​ប្រាប់​ថា ការ​កើនឡើង​យ៉ាងច្រើន​នៃ​តម្លៃ​ដី​នៅ​តំបន់​បឹងកេងកង បាន​ធ្វើឲ្យ​អ្នក​ចង់​ទិញ​ដី និង​លំនៅឋាន ជាច្រើន​សម្រេចចិត្ត​ផ្លាស់​ទិសដៅ​ទៅ​សង្កាត់​ទួលទំពូង និង​សង្កាត់​ផ្សារ​ដើមថ្កូវ ព្រោះ​តំបន់​ទាំងនេះ​មាន​ទីតាំង​ជិត​តំបន់​ពាណិជ្ជកម្ម​កណ្តាល​ក្រុង ខណៈ​តម្លៃ​ដីធ្លី​នៅ​មាន​ភាពសមរម្យ​។ ដី​នៅ​តំបន់​នោះ​គិត​ជា​មធ្យម​មាន​តម្លៃ​ចាប់ពី​ ១៨០០ ​ទៅ​ ២០០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។

៣-​គម្រោង​សាងសង់​អគារ​ភ្លោះ​ចំនួន​ ២​ កម្ពស់ ​៤៥​ ជាន់ The Bridge ដែល​ជា​ការ​សហការ​គ្នា​រវាង​ក្រុមហ៊ុន​ក្នុង​ស្រុក World Bridge Land ជាមួយ​ក្រុមហ៊ុន​មកពី​ប្រទេស​ សិង្ហបុរី Oxley Holdings Limited ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​។ The Bridge មាន​ទីតាំង​នៅ​ជិត​ស្ថានទូត​អូស្រ្តាលី ក្រោម​ទុនវិនិយោគ​ចំនួន ​៣០០​ លាន​ដុល្លារ ដោយ​មាន​បន្ទប់​ស្នាក់នៅ​ចំនួន​៧០០​យូនីត និង​ការិយាល័យ​ខ្នាត​តូច​ចំនួន​៩០០​ប្លុក។

៤-​ទីផ្សារ​អាផាតមិន នឹង​រឹតតែ​រីកចម្រើន​បន្ថែម​ទៀត ដោយ​មាន​អគារ​អាផាត​មិន​ចំនួន​ ៧៣ ​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ពាក់កណ្តាល ឬ​ចុង​ឆ្នាំ​២០១៤​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក អ៊ិន ស៊ីថា អគ្គនាយករង​ក្រុមហ៊ុន វើលត្រាស់។

ខែកុម្ភៈ

១-បើ​ទោះ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​មិន​ទាន់​បាន​បញ្ចប់ក្តី​តែ​តម្លៃ​ដី​តាម​បណ្តោយ​មហាវិថី​ព្រះនរោត្តម នៅ​តែ​មាន​កំណើន​ក្នុង​រង្វង់​១០​ភាគរយ​។ លោក គីម ហ៊ាង នាយកក្រុមហ៊ុន​អចលនទ្រព្យ ខ្មែរ បាន​ប្រាប់​ថា តម្លៃ​ដី​នៅ​តាម​មហាវិថី​ព្រះនរោត្តម​មាន​កំណើន​ប្រហែល​១០​ភាគរយ​នា​ដើម​ឆ្នាំ​ ២០១៤ បើ​ធៀប​ទៅ​ឆ្នាំ​ ២០១៣។ បើ​តាម​លោក គីម ហ៊ាង តម្លៃ​ដី​នៅ​តាម​មហាវិថី​ខាង​លើ​ត្រូវ​បាន​បែងចែក​ជា​កំណាត់ៗ​ដូចជា ចាប់ពី​វិមានឯករាជ្យ រហូត​ដល់​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ដី​មាន​តម្លៃ​ប្រហែល​ ៤០០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ ចាប់ពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ដល់​វត្តភ្នំ មាន​តម្លៃ​ចន្លោះ​ពី ​៣០០០-៣៥០០ ​ដុល្លារ និង​ចាប់ពី​វិមានឯករាជ្យ​ទៅ​ដល់​ស្តុប​ចំការមន ដី​នៅ​ខាង​ស្តាំ​ដៃ មាន​តម្លៃ​ចន្លោះ​ពី​ ៤០០០​ ទៅ​ ៤៥០០​ ដុល្លារ តែ​បើ​នៅ​ខាង​ឆ្វេង​ដៃ​ចុះ​រហូត​ទៅ​ដល់​ស្ពាន​អាកាស​ក្បាលថ្នល់​ដី​មាន​តម្លៃ​៣៥០០​ដុល្លារ​។

 
Continue reading

ក្រសួង​នឹង​ធ្វើ​ប្រព័ន្ធ​គណនេយ្យ​សម្រាប់​ SME

Content image - Phnom Penh Post

បុគ្គលិក​ធនាគារ​កំពុង​រាប់​លុយ​ជា​រូបិយប័ណ្ណ​ដុល្លារ​អាមេរិក។ ក្រសួង​សេដ្ឋកិច្ច​កំពុង​រៀបចំ​ទម្រង់​ថ្មី​នៃ​ការ​កត់ត្រា​ចំណូលចំណាយ SME​​។ ហេង ជីវ័ន

ក្រសួង​នឹង​ធ្វើ​ប្រព័ន្ធ​គណនេយ្យ​សម្រាប់​ SME

Fri, 26 December 2014

ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច​ និង​​ហិរញ្ញ​វត្ថុ​កំ​ពុង​​តាក់​តែង​ទម្រង់ថ្មី​នៃ​​របៀប​កត់​ត្រា​ចំណូល​ចំណាយ​ដើម្បី​អនុវត្ត​​ក្នុង​​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម (SME) ដែល​មាន​​លក្ខខណ្ឌ​ងាយ​ស្រួល​ជាង​ប្រព័ន្ធ​ស្តង់ដារ​ក្នុង​គោល​ដៅ​ជំរុញ​ឲ្យ SME នៅ​កម្ពុជា​​ផ្តើម​អនុវត្ត​របាយការណ៍​គណ​នី​ឲ្យ​បាន​កាន់​តែ​ទូលំ​ទូលាយ។

ទម្រង់​ថ្មី​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​ការ​អនុវត្ត​របាយការណ៍​ហិរញ្ញវត្ថុ​នៅ​ SME ដើម្បី​ធ្វើ​ឲ្យ​វិស័យ​នេះ​អភិវឌ្ឍ​បាន​លឿន​ជាង​បច្ចុប្បន្ន។ វា​នឹង​បង្ក​ភាព​ងាយ​ស្រួល​ដល់​រដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង​ប្រសិទ្ធភាព​ប្រមូល​ពន្ធ និង​ផ្តល់​​ភាព​ងាយ​ស្រួល​ដល់​គ្រឹះស្ថាន​ផ្តល់​កម្ចី​ក្នុង​ការ​វាយ​តម្លៃ​ពី​ស្ថានភាព​សហគ្រាស​មុន​នឹង​សម្រេច​ផ្តល់​​កម្ចី​។

លោក ងី តាយី រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​ និង​ជា​ប្រ​ធាន​ក្រុម​ប្រឹក្សា​ជាតិ​គណនេយ្យ​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​ប្រឹក្សា​ជាតិ​គណនេយ្យ​កំ​ពុង​ធ្វើ​ទម្រង់​បញ្ជី​គណនេយ្យ​ដែល​មាន​ភាព​ងាយ​ស្រួល​ និង​កាត់​បន្ថយ​ភាព​ស្មុគស្មាញ​ដើម្បី​អនុវត្ត​ឲ្យ​ស្រប​តាម​សមត្ថ​ភាព​ជាក់​ស្តែង​របស់​ម្ចាស់​សហគ្រាស​ភាគ​ច្រើន​នៅ​កម្ពុជា​។

លោក​បាន​ឲ្យ​ដឹង​ថា​ បើ​ទោះ​បី​ជា​​កម្ពុជា​មាន​ច្បាប់​ស្តី​ពី​ស្តង់​ដារ​គណនេយ្យ​ដើម្បី​អនុ​វត្តតាំង​ពី​ឆ្នាំ​ ២០០២ តែ​ការ​អនុវត្ត​ជាក់​ស្តែង​ក្នុង​អាជីវ​កម្ម​ខ្នាត​តូច​នៅ​កម្ពុជា​មាន​កម្រិត​តិច​តួច​មែន​ទែន។

លោក​ថ្លែង​ថា​៖​ «​ដើម្បី​ជួយ​អាជីវ​ករ និង​ពាណិជ្ជ​ករ​តូច​​តាច​ យើង​កំពុង​តែ​រៀប​ចំ​ទម្រង់​បញ្ជី​[ហិរញ្ញ​វត្ថុ​]ឲ្យ​ស្រួល​​ជាង​របាយ​ការណ៍​ស្តង់ដារ​ហិរញ្ញវត្ថុ​។ យើង​នឹង​ធ្វើ​ជា​សៀវភៅ​មួយ​តូច​ដើម្បី​ឲ្យ​គាត់​យល់​​ដឹង​ពី​ការ​កត់​ត្រា​ចំណូល​ចំ​ណាយ​បាន​ស្រួល​»​​។
Continue reading

Online registration option to be rolled out to SMEs

Online registration option to be rolled out to SMEs

Mon, 7 July 2014

The Ministry of Industry and Handicraft will introduce an online registration platform for Cambodia’s small- and medium-sized enterprises (SMEs) this year, a ministry official confirmed yesterday.

Heng Sok Kong, secretary of state at the ministry, said the new software for web registration was built in partnership with the International Finance Corporation. A three-month pilot project to teach businesses how to use it will commence later this year.

“The pilot project for the online registration will operate in regions like Siem Reap and Sihanoukville, where more people can access computers.”

Sok Kong said SMEs with start-up capital of $3,000 or more would be able to register using the new process, which will take businesses just two to three days to complete.

“If people go to the ministry instead, starting from handing documents from the ground level, it usually takes 10 to 15 days to finish the whole process,” he said.

“The online registration can reduce corruption, as the process is operated through internet banking. There will be more transparency.”

According to a 2011 government survey, only about 3.5 per cent of the 505,000 SMEs in Cambodia were registered with the government.

The IFC could not be reached for comment yesterday, but a 2010 report from the World Bank’s investment arm highlighted the importance of legal protection and fee transparency – two things missing for Cambodia’s thousands of unregistered SMEs.

“While some SMEs are registered and comply with the law, others providing the same products and services are not complying with the law, and enjoy unfair advantages and cost structures,” the IFC report found, calling for a streamlining of the process.

 
Continue reading