អ្វីគឺជាការវិនិយោគ?

១.អ្វីជាការវិនិយោគ? តើការវិនិយោគមានសារៈសំខាន់យ៉ាងណាខ្លះ?

ការវិនិយោគទុន តាមន័យសេដ្ឋកិច្ច៖ វិនិយោគគឺជាការធ្វើប្រតិបត្តិការដើម្បីបង្កើតមូលធន មានដូចជាទ្រព្យ ក្នុងការរក្សាស្ថេរភាព​ សម្រាប់បម្រើសេចក្តីត្រូវការ និងចាំបាច់ ។​ ការវិនិយោគនេះមានគោលដៅផងដែរដើម្បីបង្កើតតម្លៃនៃបេតិកភណ្ឌ ។ តាមន័យនេះ ការវិនិយោគមានដូចតទៅ៖·

1.ការបង្កើតជាសហគ្រាស បរទេសដែលមាន បុត្រសម្ព័ន្ធ ការិយាល័យតំណាង និងសាខា ។

2.ការទិញសហគ្រាសដែលមានរួចជាស្រេច។

3.ចូលដើមទុនសម្រាប់សហគ្រាសបង្កើតថ្មី។

4.ចូលដើមទុនសម្រាប់សហគ្រាសដែលមានស្រាបតាមន័យគតិយុត្ត៖ វិនិយោគជាប្រតិបត្តិការប្រើប្រាស់នូវឧបករណ៍គតិយុត្ត ដើម្បីធ្វើឲ្យសេដ្ឋកិច្ចក្នុងសង្គមដំណើរការបានល្អ។ វាអាចជាការនង្កើតឡើងតាមរយៈប្រើប្រាស់ទុន ឬហ៊ុនដែលជាដើមទុនសម្រាប់បង្កើតគ្រោងសេដ្ឋកិច្ច ដែលបានផ្តល់ឲ្យអ្នកវិនិយោគទុនបានទួលនូវផលចំណេញ ក្នុងគម្រោងរបស់អ្នកវិនិយោគទាំងនោះ ។តាមច្បាប់អន្តរជាតិ៖ ការវិនិយោគទុនគឺជាការជាប់កិច្ចសន្យារវាងវិនិយោគិនបរទេស និងវិនិយោគិនខ្មែរ លើទឹកដីណាមួយតាមកិច្ចព្រមព្រៀងជាមុន ទោះនៅទីណាក៏ដោយដោយអនុលោមតាមច្បាប់ និងបញ្ញាត្តិរបស់ភាគីចុះកិច្ចសន្យា ។

វិនិយោគទុនមានសារៈសំខាន់ដូចតទៅ៖ ការវិនិយោគទុនមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឈន៍ សេដ្ឋកិច្ចជាតិនៃប្រទេសមួយដែលកំពុងមានការអភិវឌ្ឈន៍ ក៏ដូចជាប្រទេសអភិវឌ្ឈន៍ដែរ ។ ក្នុងវិស័យឯកជនត្រូវបានចាត់ទុកលើការវិនិយោគយ៉ាងសំខាន់ជាមួយវិស័យសាធារណៈក្នុងការអភិវឌ្ឈន៍លើគ្រប់វិស័យ ក្នុងគោលបំណងលើកស្ទួយដល់សេដ្ឋកិច្ចជាតិឲ្យបានរីកចំរើនជាបន្តបន្ទាប់ ។ ម្យ៉ាងវិញទៀត សារៈសំខាន់នេះបានជួយ ផ្តល់ការងារដល់ពលរដ្ឋខ្មែរគ្រប់រូប និងជួយលើកតម្កើនជីវភាពពលរដ្ឋក្រីក្រ ដើម្បីឲ្យមានជីវភាពថ្កុំថ្កើនដូចអរ្យប្រទេសក្នុងពិភពលោក នាពេលបច្ចុប្បន្ន ដូចជាប្រទេស សឹង្ហបូរី ជាដើម ។

២.ចូរនិយាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញអ្នកវិនិយោគ?

រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយយ៉ាងសំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគទុនពីបរទេស ពិសេសផ្តោតទៅលើវិស័យឹឯកជន ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឈន៍សេដ្ឋកិច្ចជាតិ និងលទ្ធិប្រជាធិបតេយ្យ ដែលបានចាកឬសយ៉ាងជ្រៅនៅទូទាំងព្រះរាជាណាចក្រកម្ពុជារហូតដល់អនាគតកាល។ កម្ពុជាជាប្រទេសដែលកំពុងអភិវឌ្ឈន៍ដែលត្រូវការជាចម្បង គឺការវិនិយោគទុនក្នុងវិស័យឯកជនពីបរទេស ក្នុងគោលបំណងបង្កើននូវថវិការជាតិ ជៀសវាងការសុំជំនួសពីបរទេស ។ ដោយយល់ឃើញថា ការវិនិយោគទុនជាសេដ្ឋកិច្ចដ៏សំខាន់ រាជរដ្ឋាភិបាលបានធ្វើការកែទម្រង់តម្រូវទៅតាមសេចក្តីត្រូវការរបស់វិនិយោគិន ទាំងក្នុង និងក្រៅប្រទេស ដើម្បីទាក់ទាញ និងការពារវិនិយោគិននៅកម្ពុជា ឲ្យកាន់តែមានសន្ទុះច្រើនឡើងជាងពេលមុន ។ ការធ្វើកម្រែទម្រង់នេះ ស្របតាមច្បាប់ស្តីពីវិនិយោគឆ្នាំ ១៩៩៤ បានបង្កើតក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា (CDC ) ដែលជាស្ថាប័នមួយយ៉ាងសំខាន់បំផុតសម្រាប់អ្នកវិនិយោគងាយស្រួល ទំនាក់ទំនងធ្វើការវិនិយោគនៅកម្ពុជា ហៅថា ច្រកចេញចូលតែមួយ ។ (តាមរយៈច្បាប់វិនិយោគឆ្នាំ១៩៩៤) រាជរដ្ឋាភិបាលកម្ពុជាបានពង្រីកក្របខ័ណ្ឌគតិយុត្តិ បានផ្តល់ប្រតិកម្មដូចគ្នា រវាងវិនិយោគិនបរទេស និង ពលរដ្ឋខ្មែរ លើកលែងតែប្រតិកម្មលើកម្មសិទ្ធិដីធ្លី ។ វាជាកិច្ចការពារគតិយុត្ត និង វេទិការពិគ្រោះយោបល់រវាងរដ្ឋាភិបាលកម្ពុជា និង វិស័យឯកជន ។

៣.ចូរនិយាយត្រួសៗពីការអភិវឌ្ឈន៍នៃក្របខ័ណ្ឌគតិយុត្តជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងការវិនិយោគ?

ក្របខ័ណ្ឌគតិយុត្តជាតិ និង អន្តរជាតិពាក់ព័ន្ធនឹងការវិនិយោគមានដូចតទៅ៖ តាមច្បាប់ជាតិ៖ ច្បាប់ស្តីពីវិនិយោគ ឆ្នាំ ១៩៩៤ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី វិនិយោគ ឆ្នាំ ២០០៣ មិនមានការកំណត់និយមន័យបានច្បាស់លាស់ទេ មានប្រើពាក្យគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គឺជាគម្រោគវិនិយោគ ដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ។ តាមការកំណត់នៃខ្លឹមសារនៃច្បាប់អាចកំណត់និយមន័យថា ៖ វិនិយោគជាប្រតិបត្តិការមួយដែលធ្វើឡើងដោយប្រើប្រាស់ដើមទុន ដើម្បីអនុវត្តគម្រោងមួយ ឬច្រើន ជាលក្ខណៈសេដ្ឋកិច្ច ដែលគម្រោងនេះអាចផ្តល់ឲ្យអ្នកបោះទុនទទួលបាននូវការចំណេញ ឬ ខាត ។ តាមច្បាប់អន្តរជាតិ៖ វិនិយោគសំដៅលើទ្រព្យសម្បត្តិដែលបានដាក់សម្រាប់វិនិយោគ ដោយជនជាតិនៃភាគីជាប់កិច្ចសន្យាមួយលើទឹកដី នៃភាគីជាប់កិច្ចសន្យាម្ខាងទៀត និងទទួលស្គាល់ទៅតាមច្បាប់ និងបញ្ញាត្តិនានារបស់ភាគីចុះកិច្ចសន្យាដោយរាប់បញ្ចូល ៖· ចលនទ្រព្យ និង អចលនទ្រព្យ ការដាក់បញ្ចាំដើម្បីធានាប្តាក់ខ្ចី· សិទ្ធិជាភាគហ៊ុន ប័ណ្ណធានា ឬផលប្រយោជន៍ផ្សេងៗ· កម្មសិទ្ធិបញ្ញា ក្បួនបច្ចេកទេស ជំនួញ ស្នាដៃយល់ដឹង· សម្បទានធុរកិច្ច មានតម្លៃសេដ្ឋកិច្ចទទួលស្គាល់ដោយច្បាប់ ឬតាមកិច្ចសន្យាទាក់ទងនឹងវិនិយោគ ។នៅក្នុងក្របខ័ណ្ឌាមាហរណកម្មអាស៊ាន ក្នុងគោលបំណងបង្កើតសហគមន៍សេដ្ឋកិច្ច ពិសេសទាក់ទាញអ្នកវិនិយោគ និងជំរុញអ្នកវិនិយោគ ប្រកបដោយសន្តិសុខ តម្លាភាព ឲ្យមានលក្ខណៈប្រកួតប្រជែងក្នុងបណ្តារប្រទេសជាសមាជិកអាស៊ាន។ ដូច្នោះយើញឃើញថា ក្នុងក្របខ័ណ្ឌគតិយុត្តជាតិ និង ក្នុងក្របខ័ណ្ឌគតិយុត្តអន្តរជាតិ ត្រូវតែយកមកអនុវត្តក្នុងសមាជិកអាស៊ាន ដើម្បីឲ្យមានតម្លាភាព និងសន្តិសុខសង្គមបានប្រសើរព្រមទាំងមានការធានាលើសន្តិសុខ និងស្ថេរភាពនយោបាលសម្រាប់អ្នកវិនិយោគទុនគ្រប់ៗរូប​ ។

៤.ចូរពន្យល់ពីនីតិវិធីនៃការចាប់ផ្តើមបង្កើតគម្រោងវិនិយោគ?

ដើម្បីបង្កើតគម្រោងវិនិយោគចាំបាច់ត្រូវតែប្រកាសអំពីគម្រោងវិនិយោគ ដល់ អាជ្ជាធរមានសមត្ថកិច្ចរបស់រដ្ឋាភិបាលបានដឹងជាមុនផងដែរ ដើម្បីធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់លើគម្រោងវិនិយោគនោះឲ្យបានត្រឹមត្រូវ ថាតើតំបន់វិនិយោគនោះមានការអនុញ្ញាត្តិ ឲ្យវិនិយោគឬមិនអនុញ្ញាត្តិនៅលើដែនដីកាន់កាប់របស់ខ្លួន។ ដើម្បីអាចបង្កើតគម្រោងវិនិយោគបានត្រូវអនុវត្តវិធាន វិធានទូទៅ(ក) វិធានពិសេស(ខ) និងបែបបទនៃការប្រកាសសុំ និងការសម្រេចជាមុន (គ) ។ ក.វិធានទូទៅ ជាទូទៅដើម្បីបង្កើត និងចុះបញ្ជីវិនិយោគ ត្រូវអនុវត្តតាមគោលការណ៍ អនុញ្ញាត និង ប្រកាសជាមុន ។​ អ្នកស្នើសុំត្រូវធ្វើការសុំចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងបង្កើតឲ្យមាននីតិបុគ្គលជាមុនសិន តាមច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងចុះបញ្ជីពាណិជ្ជកម្ម និងច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម។វិនិយោគិនត្រូវរងចាំការចេញអជ្ញាប័ណ្ណដើម្បីស្របតាមគតិយិត្តបានត្រឹមត្រូវ ។ វិធានទូទៅនេះអនុវត្តចំពោះការវិនិយោគដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ។ ខ.វិធានពិសេស វិធាននេះសម្រាប់អនុញ្ញាតទៅលើគម្រោងវិនិយោគទុនណាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលអាចចុះបញ្ជី លើគម្រោងវិនិយោគបានតាមរយៈច្រកចេញចូលតែមួយ នៃក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា (CDC) ឬអនុគណៈកម្មាធិការរាជធានី ខេត្ត សម្រេចចុះបញ្ជីលើគម្រោងវិនិយោគដែលមានទុនវិនិយោគចាប់ពី ២ លាន ដុល្លាអាមេរិក ចុះក្រោម បានត្រឹមត្រូវតាមច្បាប់វិនិយោគឆ្នាំ ១៩៩៤ ។ ចំពោះគម្រោងវិនិយោគណាដែលមានលក្ខណៈសម្បត្តិដូចខាងក្រោមត្រូវសុំយោបល់ពីគណៈរដ្ឋមន្ត្រី ៖· ទំហំទុនវិនិយោគសរុបចាប់ពី ៥០ លានដុល្លាអាមេរិកឡើងទៅ· មានវេទយិតភាពខាងនយោបាយ· ការធ្វើអាជីវកម្មរ៉ែ និងធនធានធម្មជាតិ· អាជិវកម្មដែលបង្កគ្រោះថ្នាក់ដល់បរិស្ថាន· គម្រោងយុទ្ធសាស្រ្តរយៈពេលវែង· គម្រោងសម្បទាននៃវិស័យហេដ្ឋារចនាសម្ព័ន្ធ។ គ.បែបបទនៃការប្រកាសសុំ និងការសម្រេចជាមុនការដាក់ពាក្យសុំ និងការបង់ថ្លៃត្រូវអនុវត្តតាមគំរូ ដូចមាននៅក្នុងឧបសម្ព័ន្ធ២ នៃអនុក្រឹត្យស្តីវិសោធនកម្មច្បាប់ស្តីពីវិនិយោគ និងត្រូវបង់ថ្លៃចុះបញ្ជី និងសេវាចំនួន ៧ លានរៀល ត្រូវបញ្ជាក់ពីសកម្មភាពអនុវត្តគម្រោងវិនិយោគ ដូចជាការលើកលែងពន្ធលើប្រាក់ចំណេញ និងការស្នើសុំលើកទឹកចិត្តផងដែរ ។ ការពិនិត្យ និងសម្រេចលើគម្រោង ៖· អំឡុងពេល ៣ ថ្ងៃ បន្ទាប់ពីទទួលបានសំណើរ ពីក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា ឬ អនុគណៈកម្មាធិការ ខេត្ត ក្រុងត្រូវសម្រេចចុះបញ្ជី ពន្យាពេលចុះបញ្ជី ឬបដិសេធ។ ត្រូវមានការជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអ្នកស្នើសុំចុះបញ្ជី បើមានការកែសម្រួលនូវព៌តមានផ្សេងៗ ។· រយៈពេល ២៨ ថ្ងៃ ត្រូវចេញជូនវិញ្ញាបនបត្រចុះបញ្ជី ដល់ម្ចាស់អ្នកស្នើសុំ ។​ការដកហូត ឬការលុបចោលវិញ្ញាបនបត្រចុះបញ្ជីស្ថាពរ៖· ការដកហូត -ករណីមានការទទួលវិញ្ញាបនបត្រចុះបញ្ជីស្ថាពរ មានឯកសារក្លែងបន្លំ ឬមិនត្រឹមត្រូន -បន្ទាប់ពីទទួលបានវិញ្ញាបនបត្ររយៈពេល ៦ ខែ មិនបានធ្វើសកម្ម​ភាព ។· ការលុបចោលៈ -អ្នកវិនិយោគអាចបញ្ឈប់សកម្មភាពវិនិយោគរបស់ខ្លួនមានពីរករណី៖ តាមផ្លួវតុលាការ ឬ ក្រៅផ្លូវតុលាការ ដោយសារមានការខាតបង់ទុន ការអនុវត្តសកម្មភាពវិនិយោគរបស់ខ្លួនមានភាពមិនត្រឹមត្រូវតាមផ្លូវច្បាប់។

៥.ចូរពន្យល់ពីការកែប្រែផ្សេងៗនៃគម្រោងវិនិយោគក្នុងពេលប្រតិបត្តិការវិនិយោគ?

ក្នុងពេលប្រតិបត្តិការវិនិយោគរយៈពេលវែង និង រយៈពេលខ្លី ក្នុងកំឡុងពេលវិនិយោគនេះអ្នកវិនិយោគអាចធ្វើការកែប្រែគម្រោងវិនោយោគបាន(ក) និង បញ្ចប់សកម្មភាពវិនិយោគរបស់ខ្លួនបាន (ខ) ។ ក.ការកែប្រែគម្រោងវិនិយោគ៖ សំដៅដល់ការផ្លាស់ប្តូរមួយចំនួន ដូចជា អាស័យដ្ឋាន ទីស្នាក់ការ ទីតាំងអាជីវកម្ម នាមករណ៍ ភាគហ៊ុន ជាដើម ។ ដើម្បីធ្វើការកែប្រែនេះឲ្យមានប្រសិទ្ធិភាព ជាគោលករណ៍អ្នកស្នើសុំត្រូវដាក់ពាក្យសុំទៅ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា ឬ អនុគណៈកម្មាធិការរាជធានី ខេត្ត រងចាំការចេញសេចក្តីសម្រេចក្នុងរយៈពេលមួយកំណត់។ បានជាមានការកែប្រែនេះឡើងបណ្តាលមកពី ករណីដូចខាងក្រោម៖· ការទិញវិនិយោគ· ការរំលាយបញ្ចូលគ្នាក១.ការទិញវិនិយោគ ដោយយោងតាមច្បាប់ស្តីពីវិនិយោគ មានការហាមឃាត់ដោយប្រយោល លើគម្រោងវិនិយោគព្រោះច្បាប់បានហាមឃាត់ក្នុងការលក់ ឬ ផ្ទេរវិនិយោគឡើយ ។ ប៉ុន្តែច្បាប់នេះត្រូវបានលុបចោលដោយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការវិនិយោគ ដែលជំនួសដោយច្បាប់វិសោធនកម្មឆ្នាំ ២០០៣ បានអនុញ្ញាតឲ្យមានការផ្ទេរ និងទិញ លក់ ឬរំលាយចូលគ្នាកាលណាគម្រោងវិនិយោគនោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ។ អ្នកទិញជាបុគ្គលមិនបានចុះបញ្ជី អ្នកសុំទិញត្រូវដាក់ពាក្យទៅ (CDC) ឬអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត តាមនីតិវិធីចុះបញ្ជី និងផ្ទេរវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មកនីតិបុគ្គលថ្មីក្នុងរយៈពេល ១០ ថ្ងៃមុនធ្វើការផ្ទេរ ។ (CDC) ឬអនុគណៈកម្មាធិការរាជធានី ខេត្ត ត្រូវធ្វើការត្រួតពិនិត្យ ព្រម ឬ មិនព្រម និងត្រូវជូនដំណឹងទៅនីតិបុគ្គលជាអ្នកទិញ ក្នុងរយៈពេល ១០ ថ្ថៃបន្ទាប់ពីទទួលពាក្យស្នើសុំ ។ អ្នកទិញជាបុគ្គលបានចុះបញ្ជី ត្រូវអនុវត្តដូចនីតិវិធី អ្នកទិញជាបុគ្គលមិនបានចុះបញ្ជីដែរ ។ ២.ការរំលាយបញ្ចូលគ្នា ប្រសិនបើមានការព្រមព្រៀងគ្នារវាង អ្នកវិនិយោគពីរ ឬ ច្រើនបានយល់ព្រមដាក់បញ្ចូលគ្នានូវវិនិយោគរបស់ខ្លួនតាមការព្រមព្រៀង បង្កើតទៅជានីតិបុគ្គលថ្មីដែលបានទទួលការលើកទឹកចិត្ត និង ការការពារ ត្រូវអនុវត្តនូវវិធានការដូចខាងក្រោម៖· ដាក់ពាក្យទៅ (CDC) ឬ អនុគណៈកម្មាធិការរាជធានី ខេត្ត តាមនីតិវិធីសុំចុះបញ្ជីវិនិយោគ និងធ្វើការផ្ទរវិញ្ញាបនបត្រស្ថាពរនៃគម្រោងវិនិយោគមានលក្ខណៈគ្រប់គ្រាន់មកឲ្យនីតិបុគ្គលថ្មី ក្នុងរយៈពេល ១០ ថ្ងៃ មុនធ្វើការរំលាយបញ្ចូលគ្នា ។· (CDC) ត្រូវធ្វើការត្រួតពិនិត្យ ថាតើព្រម ឬ មិនព្រម នៃការចុះបញ្ជី និង ការផ្ទេរវិញ្ញាបនបត្រស្ថាពរ និងជូនដំណឹងទៅអ្នកទិញក្នុងរយៈពេល ១០ ថ្ងៃ បន្ទាប់ពីទទួលពាក្យស្នើសុំ ។

៦.ចូរពន្យល់លម្អិតអំពីការបញ្ចប់គម្រោងវិនិយោគ?

ការបញ្ចប់គម្រោងវិនិយោគ ត្រូវបានបញ្ចប់តាមមធ្យោបាយពីរយ៉ាង ៖ 1. ក្រៅប្រព័ន្ធតុលាការ គឺបញ្ចប់ដោយឆន្ទៈរបស់វិនិយោគិន 2. ក្នុងប្រព័ន្ធតុលាការ គឺបញ្ចប់ដោយបរាជ័យក្នុងអាជីវកម្មរបស់វិនិយោគិនបញ្ចប់អាជីវកម្មក្រៅប្រព័ន្ធតុលាការ ៖ ដោយឆន្ទៈរបស់វិនិយោគិន គឺអ្នកវិនិយោគិន មានបំណងឈប់ធ្វើសកម្មភាពវិនិយោគ ។ អ្នកវិនិយោគនោះត្រូវជូនព៌តមានទៅ CDC តាមលិខិត អនុសិទ្ធិ ឬលិខិតប្រគលផ្ទាល់ដៃ ដោយបញ្ជាក់ពីមូលហេតុនៃការឈប់ធ្វើសកម្មភាពនៃអាជីវកម្មរបស់ខ្លួន ក្នុងលិខិតនោះត្រូវមានចុះហត្ថលេខារបស់អ្នកវិនិយោគិន ឬ មេធាវីតំណាងឲ្យវិនិយោគិន។ ក្នុងឯកសារដែលមានការពាក់ព័ន្ធនោះត្រូវធ្វើការបញ្ជាក់ឲ្យបានត្រឹមត្រូវពីការដោះស្រាយបំណុលរួចរាល់ចប់សព្វគ្រប់ ។ ពិសេសបំណុលពន្ធរដ្ឋ ។​ ដោយមានការអនុញ្ញាតឲ្យបញ្ចប់អាជីវកម្មពី CDC រួចមក អ្នកវិនិយោគិនត្រូវសុំលុបឈ្មោះក្រុមហ៊ុនពីក្រសួងពាណិជ្ជកម្ម អនុលោមតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិនិយោគឆ្នាំ ២០០៣ មាត្រា ២១ និង ២២ ថ្មី ។បញ្ចប់អាជិវកម្មក្នុងប្រព័ន្ធតុលាការ ៖ ក្នុងករណីដែលអ្នកវិនិយោគិន ប្រកបរបរអាជីវកម្ម ខាតបង់ប្រាកកាស គឺប្រកាសក្ស័យធន ពេលនោះតុលាការត្រូវអនុវត្តច្បាប់ស្តីពីការក្ស័យធន ដើម្បីជម្រះបំណុល និងលក់ឡាយឡុងនូវទ្រព្យសម្បត្តិក្រុមហ៊ុនយកទៅសងបំណុល បន្ទាប់មកតុលាការធ្វើការប្រកាសបិទក្រុមហ៊ុនជាស្ថាពរ ។

៧.ចូរនិយាយពីភាពរិតត្បិតនៃក្របខ័ណ្ឌគតិយុត្តកម្ពុជាលើការវិនិយោគ? តើអ្នកយល់យ៉ាងណាចំពោះការរិតត្បិតទាំងនោះ? ចូរពន្យល់ ។

ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា យោងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ ប្រទេសកម្ពុជាបានប្រែក្លាយទីផ្សារផែនការទៅជាទីផ្សារសេរី ។ ដើម្បីទាក់ទាញអ្នកវិនិយោគបរទេសគ្រប់ជាតិសាសន៍ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំអនុមត័ច្បាប់ស្តីពីការវិនិយោគ និងវិសោធនកម្មច្បាប់ស្តីពីវិនិយោគ តាមគោលការណ៍រិតត្បិត (ក) និង ការកំរិតវិនិយោគ (ខ) ។ ក.គោលការណ៍​និងការរិតត្បិត ដោយកម្ពុជាជាសមាជិក WTO ពេលនោះកម្ពុជាបានអនុវត្តនូវគោលការណ៍(១)មួយចំនួន នៃសេដ្ឋកិច្ចទីផ្សារ ក្នុងនោះកម្ពុជាមានបុព្វសិទ្ធិអំណាចសាធារណៈ ដើម្បីការពារផលប្រយោជន៍សាធារណៈ និងសណ្តាប់ធ្នាប់សង្គម លើសេរីភាពនៃការធ្វើជំនួញ និងវិនិយោគ (២)។ តាមគោលការណ៍បុព្វសិទ្ធិនៃអំណាចសាធារណៈ រដ្ឋអាចកំណត់ពីការរិតត្បិតចំពោះអ្នវិនិយោគ ។ ១. សេរីភាពនៃការធ្វើជំនួញ និងវិនិយោគ ប្រទេសកម្ពុជាបានអនុញ្ញាតឲ្យអ្នកវិនិយោគិន ធ្វើជំនួញដោយសេរីនៅក្នុងក្របខ័ណ្ឌច្បាប់កំណត់ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ។​ ក្នុងនោះច្បាប់បានកំណត់ឲ្យពលរដ្ឋមានសិទ្ធិធ្វើជំនួញដោយសេរី ដោយលក់នូវផលិតផល ទំនិញដែលមានការផលិតក្នុងស្រុក និងនាំចូលពីបរទេសក្តី ។ ដូចនេះរដ្ឋាភិបាលកម្ពុជាមានភាពបើកទូលាយលើអ្នកវិនិយោគឯកជន លើទីផ្សារកម្ពុជា ។ ២.សមភាពនៃប្រតិកម្ម តាមលិខិតបទដ្ឋានគតិយុត្តទាក់ទងនឹងការវិនិយោគ មិនមានការរើសអើងពូជសាសន៍លើសញ្ជាតិឡើយ ពិសេសអ្នកវិនិយោគបរទេសក្រៅស្រុក និងអ្នកវិនិយោគខ្មែរក្នុងស្រុក សុទ្ធតែទទួលបាននូវប្រព្រឹត្តិកម្មដូចគ្នា (មានត្រា ៨ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិនិយោគឆ្នាំ ២០០៣ ) ។ រាល់ការវិនិយោគទាំងអស់ រដ្ឋាភិបាលបានទទួលស្វាគមន៍ លើកលែងតែមានការលើកលែងនូវសកម្មភាពពាណិជ្ជកម្មមួយចំនួនដែលមានការរិតត្បិត)ដូចមានចែងក្នុងមាត្រា៣ នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីការវិនិយោគឆ្នាំ ២០០៥ )។ ខ.ការកម្រិតវិនិយោគ បន្ទាប់ពីមានការបើកទូលាយដល់អ្នកវិនិយោគទាំងក្នុងស្រុក ខ្មែរ និង ក្រៅស្រុក វិនិយោគិនបរទេស រដ្ឋាភិបាលក៏មានវិធានការមួយចំនួនតម្រូវឲ្យមានការកម្រិតលើគម្រោងវិនិយោគខ្លះៗផងដែរ ។ ការកម្រិននេះត្រូវឈរលើសញ្ជាតិ (១) និង កិច្ចការពារប្រយោជន៍រដ្ឋ និងគោលការណ៍អធិបតេយ្យរដ្ឋ ។ ការិរតត្បិតដោយឈរលើទំហំវិនិយោគ (២) ។ ១.ការរិតត្បិតឈរលើសញ្ជាតិ ទោះបីមានការអនូញ្ញាតពីច្បាប់ថាមិនមានការរើសអើងពីសញ្ជាតិ ក៏ដោយនៅមានអញ្ញត្រកម្មលើកម្មសិទ្ធិដីធ្លីផងដែរ ។ ពោលគឺមានតែពលរដ្ឋខ្មែរប៉ុណ្ណោះដែលមានសិទ្ធិកាន់កាប់ដីធ្លីនៅកម្ពុជាបាន ។ ប៉ុន្តែដើម្បីជួយសម្រួល និងទាក់ទាញអ្នកវិនិយោគិនបរទេសឲ្យមកវិនិយោគទុននៅកម្ពុជាឲ្យបានច្រើនកុះកររាជរដ្ឋាភិបាលកម្ពុជាបានអនុម័ត និងប្រកាសឲ្យប្រើច្បាប់ ស្តីពីគារផ្តល់សិទ្ធិលើចំនែកឯកជននៃអាគារសហកម្មសិទ្ធិដល់ជនបរទេស ដែលច្បាប់បានផ្តល់សិទ្ធិលើអចលនទ្រព្យអាគារចាប់ពីជាន់ទី១ឡើងទៅ ។ ច្បាប់វិនិយោគមិនបានកម្រិតដល់ជនបរទេសថា ទាល់តែមានកម្មសិទ្ធិលើដីធ្លី ឬលើការកាន់កាប់អចលនទ្រព្យទើបធ្វើការវិនិយោគបាននោះទេ ។ ក្នុងនោះច្បាប់កម្ពុជាបានអនុញ្ញាតឲ្យវិនិយោគិនបរទេសធ្វើការវិនិយោគតាមមធ្យោបាយ ឬយន្តការជាច្រើន ដែលអនុវត្តលើអចលនវត្ថុ មានដូចជា៖· ការជួយអចលនវត្តុ មានរយៈពេលវែង ឬ រយៈពេលខ្លី· សម្បទានដីសង្គមកិច្ចសម្រាប់ប្រើប្រាស់ រៀបចំ និងការធ្វើអាជីវកម្ម។· ជនបរទេសចងសម្ព័ន្ធភាពជាមួយពលរដ្ឋខ្មែរ តាមរយៈកិច្ចសន្យា ឬបង្កើតក្រុមហ៊ុន២.ការិរតត្បិតដោយឈរលើទំហំវិនិយោគ ក្នុងទំហំនៃគម្រោងវិនិយោគមានការរិតត្បិត ដោយគម្រោងវិនិយោគខ្លះមិនទទួលបានពន្ធសារពើពន្ធ ការធនា និងកិច្ចការពារផ្សេងៗ និង ការលើកទឹកចិត្តមិនទទួលបានឡើយ ។ ដោយសារតែគម្រោងវិនិយោគនោះមានទំហំតូចពេក ឬ មានការប្រើប្រាស់ដីដោយបំពានជាដើម ។ គម្រោងទាំងនោះមានដូចជា ៖· ទុនវិនិយោគសមូលទាបជាង ៨ លានដុល្លាអាមេរិក (មជ្ឈមណ្ឌលតាំងពីព៌ណពាណិជ្ជអន្តរជាតិ និងសាលសន្និសិទ្ធជាដើម..) ។· ផលិតកម្មកសិកម្មបន្លែមានទំហំ តិចជាង ៥០ ហិកតា ។· ទុនសមូលទាបជាង ៣០០.០០០ ដុល្លាអាមេរិក​(មានដូចជា គ្រឿងបន្លាស់យានយន្ត ការផលិតបំណែកយានយន្ត )។ ៣.ការិរតត្បិតដោយឈរលើសកម្មភាពវិនិយោគ ក្នុងគម្រោងវិនិយោគមួយចំនួនមិនត្រូវបានអញ្ញាតឲ្យធ្វើការវិនិយោគទេ ដោយមិនបានការពារផលប្រយោជន៍ជាតិ ពិសេសប៉ះពាល់បរិស្ថាន ។

គម្រោងវិនិយោគដែលច្បាប់ហាមឃាត់មានដូចជា៖· ការកែឆ្នៃសារធាតុគីមី Narcotic· ផលិតគ្រឿងគីមីពុល ហាមឃាត់ដោយច្បាប់អង្គការសហប្រជាជាតិ។· សារធាតុគ្រឿងញៀន· អាជីវកម្មព្រៃឈើ (តាមអនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់ស្តីពីវិសោធនកម្មច្បាប់វិនិយោគឆ្នាំ ២០០៥ )គម្រោងវិនិយោគដែលច្បាប់មិនបានហាមឃាត់ទេ ប៉ុន្តែមិនបានទទួលនូវការលើកទឹកចិត្ត និងអត្ថប្រយោជន៍ ដូចជា សារពើពន្ធ ការធានា កិច្ចការពារ ។គម្រោងវិនិយោគទាំងនោះមានដូចជា៖· ចំណតរថយន្ត· អាជីវកម្ម សេវាកម្ម កាស៊ីណូ និងល្បែងស៊ីសងគ្រប់ប្រភេទ· ការផលិតផលថ្នាំជកគ្រប់ប្រភេទ· សេវាកម្មទេសចរណ៍ ភ្នាក់ងារព៌តមាន ការផ្សព្វផ្សាយទេសចរណ៍។(តាមអនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់ស្តីពីវិសោធនកម្មច្បាប់វិនិយោគឆ្នាំ ២០០៥ )។

៨.ចូរពន្យល់ពីគោលការណ៍សេរីភាពនៃការធ្វើជំនួញ និងវិនិយោគ។

យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការធ្វើជំនួញ ឬវិនិយោគអាចប្រព្រឹត្តទៅបានដោយសេរី នៅក្នុងការកំណត់របស់ច្បាប់។ ការប្រកបមុខរបរត្រូវមានសេរីភាពសេដ្ឋកិច្ច គឺតម្រូវឲ្យរដ្ឋគោរពសេរីភាពប្រកបមុខរបរ និងអាជីវកម្មផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម​ គោរពទៅលើសិទ្ធិលើមធ្យោបាយផលិតកម្ម ។ សេរីភាពក្នុងការធ្វើជំនួញ គឺពលរដ្ឋមានសិទ្ធិលក់ដូរផលិតផលរបស់ខ្លួនដោយសេរី រដ្ឋត្រូវតម្រូវឲ្យប្រជាពលរដ្ឋលក់ផលិតផលទៅឲ្យរដ្ឋ ដើម្បីឲ្យមានការីកចម្រើនលើថវិការជាតិ ។ មិនតែប៉ុណ្ណោះរដ្ឋមិនអនុញ្ញាតឲ្យយកភោគផល ឬទ្រព្យសម្បត្តិឯកជនទៅប្រើប្រាស់ ទោះបីមួយរយៈពេលក៏ដោយត្រូវហាមឃាត់ លើកលែងតែមានករណីពិសេស ដូចជាពេលកើតកលយុគ្ ឬមានគ្រោះអាសន្ន ជាដើម (យោងមាត្រា ៦០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា) ។

៩.ចូរពន្យល់ពីគោលការណ៍នៃសមភាពនៃប្រព្រឹត្តកម្មនៃការវិនិយោគ?

គោលការណ៍នេះសំដៅដល់ លិខិតបទដ្ឋានគតិយុត្តនានាដែលទាក់ទងនឹងការវិនិយោគ ពិសេសមិនមានការរើអើងពីសញ្ជាតិ ឬពូជសាសន៍ណាមួយឡើយ ពោលគឺវិនិយោគិនបរទេស និងវិនិយោគក្នុងស្រុក ទទួលបាននូវការប្រព្រឹត្តិកម្មដូចគ្នាចំពោះគម្រោងវិនិយោគដូចគ្នា (យោងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិនិយោគឆ្នាំ ២០០៥, មាត្រា ៨ ថ្មី) ។ រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍ជានិច្ចនូវរាល់គ្រប់មធ្យោបាយវិនិយោគិន ទាំងវិនិយោគិនបរទេស និងវិនិយោគិនក្នុងស្រុក លើគ្រប់វិនិស័យ លើលែងតែវិស័យដែលច្បាប់បានកម្រិត (យោងមាត្រា ៣ នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគឆ្នាំ២០០៥)។១០.ចូរពន្យល់លម្អិតពីការលើកទឹកចិត្តចំពោះអ្នកវិនិយោគ ដែលបានកំណត់ក្នុងបទប្បញ្ញត្តិជាធរមានរបស់កម្ពុជា ? ដើម្បីមានការលើកទឹកចិត្តចំពោះអ្នកវិនិយោគដែលបានកំណត់ក្នុងបទប្បញ្ញត្តិជាធរមាន រដ្ឋាភិបាលត្រូវបង្កើតច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាច្រើន ក្នុងគោលបំណងមានការធានាសុវត្ថិភាព និងស្ថេរភាពនយោបាយឲ្យបានល្អប្រសើរសម្រាប់ការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ អាជ្ញាធរជាអ្នកពាក់ព័ន្ធក្នុងការធ្វើកំណែទម្រង់ និងបង្កើតកិច្ចសហប្រតិបត្តិការជាមួយអ្នកវិនិយោគិនដើម្បីលើកទឹកចិត្ត និងផ្តល់ជាមធ្យោបាយផ្សេងៗសម្រាប់ជាតម្រូវការចាំបាច់ក្នុងការប្រកបអាជីវកម្ម ។ ក.ការលើកទឹកចិត្ត និងទម្រង់ផ្សេងៗ ការលើកទឹកចិត្តសំដៅដល់ការផ្តល់នូវផលប្រយោជន៍ផ្សេងៗជាច្រើន ដល់អ្នកវិនិយោគដែលបានអនុវត្តគម្រោងវិនិយោគឲ្យទទូលបាននូលក្ខណៈសម្បត្តិគ្រប់គ្រាន់(QIP) ។ ការលើកទឹកចិត្តនេះត្រូវមានការលើកលែងផ្នែកពន្ធគយ (១) និង ពន្ធអាករ(២) ១.ការលើកទឹកចិត្តផ្នែកពន្ធគយ ការលើកទឹកចិត្តលើពន្ធគយនេះ មានការលើកលែងដល់វិនិយោគិន រដ្ឋាភិបាលបានផ្តល់ជូនជាសម្ភារៈបរិក្ខាផលិតកម្ម សម្ភារៈសាងសង់ និងធាតុចូលផលិតកម្ម ។ ការលើកលែងនេះត្រូវបានផ្តល់តែលើគម្រោងវិនិយោគណាដែលមានលក្ខណៈសម្បត្តិគ្រាប់គ្រាន់ (QIP) តែប៉ុណ្ណេះ (អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិនិយោគ ឆ្នាំ២០០៥ មាត្រា១៦) ។ QIP បម្រើទីផ្សារក្នុងស្រុក ៖ ជាគោលការណ៍រាជរដ្ឋាភិបាល មានការលើកលែងពន្ធគយនាំចូលទំនិញ ដូចជាសម្ភារៈសំណង និង សម្ភារៈបរិក្ខាផលិតកម្ម ។ (QIP) មានការបង់ចូលបន្ទាប់ពីមានការត្រួតពិនិត្យត្រីមាស៖· ការនាំចេញដោយផ្ទាល់នូវផលិតផលដែលក្រុមហ៊ុនផលិតបាន។· បានផ្គត់ផ្គង់ដល់ឧស្សាហកម្មនាំចេញ ។QIP បម្រើការនាំចេញ ៖ ទទួលការលើកលែងពន្ធនាំចូល សម្ភារៈបរិក្ខាផលិតកម្ម សម្ភារៈសំណង់ និង ធាតុចូលផលិតកម្ម ។ QIP ប្រភេទឧស្សាហកម្មគាំទ្រ៖ មានការលើកលែងពន្ធការនាំចូល នូវសម្ភារៈផលិតកម្ម សាងសង់ និងធាតុចូលផលិតកម្ម ។ QIP មិនបានផ្គត់ផ្គង់ ១០០% ចំពោះធាតុចូលផលិតកម្ម នាំចូលមិនបានផ្គត់ផ្គង់ឲ្យឧស្សាហកម្មនាំចេញ បន្ទាប់ពីមានការត្រួតពិនិត្យរបាយការណ៍ត្រីមាស ។ ខ.ការលើកទឹកចិត្តលើពន្ធអាករ អ្នកវិនិយោគមានសិទ្ធិជ្រើសរើសពន្ធលើប្រាក់ចំណេញ ឬ ការរំលោះពិសេស លើពន្ធអាករ។ ការលើកលែងបង់ពន្ធលើប្រាក់ចំណេញនេះ មានរយៈពេលគន្លឹះ + ៣ ឆ្នាំ + រយៈពេលអាទិភាព ៖· រយៈពេលគន្លឺះ ជាអតិបរមា គឺជាឆ្នាំ ទី១ ទទួលបានប្រាក់ចំណេញ ឬ ៣ ឆ្នាំបន្ទាប់ ទទួលបានប្រាក់ចំណេញឆាប់ជាង ។· រយៈ៣ឆ្នាំ ចាប់គិតពីឆ្នាំសារពើពន្ធបន្ទាប់នៃរយៈពេលគន្លឺះ និង ២ ឆ្នាំបន្តបន្ទាប់ ។· រយៈពេលអទិភាព ជារយៈចាប់គិតភ្លាមបន្ទាប់ពីឆ្នាំសារពើពន្ធទី៣ នៃរយៈពេល ៣ ឆ្នាំ ។ ការរំលោះពិសេស ជាប្រាក់ដែលត្រូវបង់ប្រចាំខែ សម្រាប់ពន្ធលើប្រាក់ចំណេញតាមអាត្រា ០១% នៃផលរបរ គិតរួមបញ្ចូលទាំងអស់ លើកលែងតែអាករលើតំលៃបន្ថែមបានសម្រេចលើខែមុខ ។

១១.ចូលពន្យល់លំអិតពីកិច្ចការពារ ឬការធានាអ្នកវិនិយោគ ដែលបានកំណត់ក្នុងបទប្បញ្ញត្តិ ជាធរមានរបស់កម្ពុជា?

កិច្ចធានា និង កិច្ចការពារដល់អ្នកវិនិយោគ ជាការផ្តល់យុត្តិធ៌មដល់ពួកគេពេលមានវិវាទ ពុំទាក់ទងនិងប្រាក់កាស។ កិច្ចការពារ និង ការធានាដល់វិនិយោគនេះ ជាកិច្ចការមួយដែលរដ្ឋត្រូវតែយកចិត្តតុកដាក់ លើគម្រោងវិនិយោគ របស់វិនិយោគិន ពិសេសវិនិយោគិនបរទេស ដើម្បីកុំឲ្យប៉ះពាល់ដល់ដំណើរការជោគជ័យវិនិយោគិនទាំងឡាយដែលបានមកដាក់ទុនក្នុងប្រទេសកម្ពូជា ។ ការធានាទាក់ទងប្រាក់កាស ៖ តាមច្បាប់អន្តរជាតិ បានចែងពីការការពារ ប្រាក់កាស របស់អ្នកវិនិយោគិន ។ កិច្ចការពារនេះផ្តោតសំខាន់លើការរំលោភសិទ្ធិ ឬការប៉ះពាល់ដល់ការដកហូតប្រាក់ដោយបំពានលើបទប្បញ្ញត្តិច្បាប់ដែលបានចែង ។ កម្ពុជាជាប្រទេសដែលកំពុងអភិវឌ្ឈន៍ ត្រូវមានការទាមទារតាមច្បាប់អស្សាមិករណ៍ ៖ ១. ផ្តល់សំណងរហ័ស , ២. ផ្តល់សំណងសមរម្យពេញលេញ , ៣. ផ្តល់សំណងមានប្រសិទ្ធិភាព យោងតាមសម្រេចសំរេចមហាសន្និបាទអង្កការសហប្រជាជាតិ ១៩៧៤ មាត្រា ២.២ C ។ ដោយមានការផ្តល់សំណងលើសមត្ថភាព ជាតូបនីយកម្ម (គឺអ្វីជារបស់ឯកជនឲ្យក្លាយទៅជារបស់រដ្ឋ) ។ ដោយការវិនិយោគមានការការពារ និងមានភាពធានា ហេតុនេះរដ្ឋមិនអាចចាត់វិធានការណាមួយដើម្បីដកហូតទ្រព្យសម្បត្តិរបស់វិនិយោគិនតាមវិធីតូបនីយកម្ម ឬប្រវិធានដកហូតសិទ្ធិផ្សេងទៀតចំពោះវិនិយោគបរទេស ដែលមកវិនិយោគនៅលើទឹកដីកម្ពុជាឡើង ។ តាមគោលការណ៍នេះលើកលែងតែអ្នកវិនិយោគិនបរទេសអនុវត្តនូលក្ខខ័ណ្ឌ៖· ដោយស្របច្បាប់ និងបំរើផលប្រយោជន៍សាធារណៈ· មិនត្រូវធ្វើឡើងដោយមានការរើសអើង· ត្រូវភ្ជាប់សំណងយ៉ាងឆាប់រហ័ស ត្រឹមត្រូវ និងមានប្រសិទ្ធិភាពរីឯច្បាប់ជាតិវិញ គឺច្បាប់ខ្មែរ កិច្ចការពារ និង កិច្ចធានានេះ ដែលទាក់ទងនឹងប្រាក់កាសលើគម្រោងវិនិយោគគឺ ៖ ប្រឆាំងនឹងការរំលោភសិទ្ធិ ៖ រាជរដ្ឋាភិបាលមិនត្រូវធ្វើតូបនីយកម្ម ដោយសារតែវិនិយោគិនជាសញ្ជាតិបរទេស ដែលមិនបានគរពនូវកម្មវត្ថុនៃការរើសអើងឡើយ ។ ការដែលរដ្ឋាភិបាលធ្វើបែបនេះព្រោះតែមិនចង់ឲ្យមានការប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់អ្នកវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ (ច្បាប់ស្តីពីវិនិយោគ មាត្រា ៩ ឆ្នាំ១៩៩៤) ។ ចំនែកការដកហូតទ្រព្យសម្បត្តិដោយប្រើច្បាប់អាស្សាមិករណ៍ ច្បាប់ភូកិបាល ដែលមានចែងក្នុងរដ្ឋនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងជៀសវាងកុំឲ្យមានការរំលោភបំពានរវាងបុព្វសិទ្ធិអំណាចសាធារណៈ និង កិច្ចការពារសិទ្ធិឯកជន ។ ការដែលរដ្ឋអនុនត្តច្បាប់អាស្សាមិករណ៍លុះត្រាតែមានលក្ខខណ្ឌដូចមានខាងក្រោម៖· ធ្វើឡើងដើម្បីផលប្រយោគសាធារណៈ· ធ្វើឡើងតាមទម្រង់ និង នីតិវិធីច្បាស់លាស់· ធ្វើបានលុះត្រាណាដែលមានការផ្តល់សំណងជាមុន សមរម្យ និង ពេញលេញ យុត្តិធ៌ម។ការធានាចាត់ចែងទុន និង ទិន្នផល ៖ តាមគោលការណ៍ជាទូទៅ អ្នកវិនិយោគមានសិទ្ធិសេរីភាពពេញលេញក្នុងការចាត់ចែងទុន និង ទិន្នផលនូវទ្រព្យសម្បត្តិរបស់ខ្លួន តាមរយៈប្រព័ន្ធធនាគារ លើកលែងតែក្នុងករណីមានអន្តរាគមន៍ពីធនាគារកណ្តាល ពីបញ្ហាប្តូរប្រាក់(ច្បាប់ស្តីពីការគ្រប់គ្រងការប្តូរប្រាក់ ) ។ មិនតែប៉ុណ្ណោះអ្នកវិនិយោគមានសិទ្ធ្ធិសេរីភាពបន្ថែមទៀតក្នុងការប្រើប្រព័ន្ធធនាគារក្នុងការ ៖· ផ្ទេរប្រាក់ចំណេញ· បង្វិលទុនវិនិយោគទៅក្រៅប្រទេស បន្ទាប់ពីបានបញ្ចប់ការធ្វើវិនិយោគ· ការទូទាត់ចំណាយ និងថ្លៃសេវាគ្រប់គ្រង· ការទូទាត់ក្នុងការនាំចូល· ការទូទាត់បំណុលតាមរយៈហិរញ្ញប្បទានដូច្នេះដើម្បីឲ្យមានការធនា និង ការពារដល់វិនិយោគបរទេសមកដាក់ទុននៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសេរីភាព និងមានតម្លាភាពពិតប្រាកដ រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែមានការការពារ និង ធនាលើ សុខសុវត្តិភាព ឲ្យបានរឹងមាំ ពិសេសពាក់ព័ន្ធលើការធនាយ៉ាងសំខាន់គឺការរើសអើង និង ការផ្ទេរប្រាក់តាមប្រព័ន្ធធនាគារបានយ៉ាងទូលំទូលាយ ។

១២. តើវិនិយោគិនអាចផ្ទេរ ឬ លក់គម្រោងវិនិយោគរបស់ខ្លួនបានដែរឬទេ? ចូរពន្យល់ឲ្យបានក្បោះក្បាយ។

១.ការទិញវិនិយោគ ដោយយោងតាមច្បាប់ស្តីពីវិនិយោគ មានការហាមឃាត់ដោយប្រយោល លើគម្រោងវិនិយោគព្រោះច្បាប់បានហាមឃាត់ក្នុងការលក់ ឬ ផ្ទេរវិនិយោគឡើយ ។ ប៉ុន្តែច្បាប់នេះត្រូវបានលុបចោលដោយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការវិនិយោគ ដែលជំនួសដោយច្បាប់វិសោធនកម្មឆ្នាំ ២០០៣ បានអនុញ្ញាតឲ្យមានការផ្ទេរ និងទិញ លក់ ឬរំលាយចូលគ្នាកាលណាគម្រោងវិនិយោគនោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ។ អ្នកទិញជាបុគ្គលមិនបានចុះបញ្ជី អ្នកសុំទិញត្រូវដាក់ពាក្យទៅ (CDC) ឬអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត តាមនីតិវិធីចុះបញ្ជី និងផ្ទេរវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មកនីតិបុគ្គលថ្មីក្នុងរយៈពេល ១០ ថ្ងៃមុនធ្វើការផ្ទេរ ។ (CDC) ឬអនុគណៈកម្មាធិការរាជធានី ខេត្ត ត្រូវធ្វើការត្រួតពិនិត្យ ព្រម ឬ មិនព្រម និងត្រូវជូនដំណឹងទៅនីតិបុគ្គលជាអ្នកទិញ ក្នុងរយៈពេល ១០ ថ្ថៃបន្ទាប់ពីទទួលពាក្យស្នើសុំ ។ អ្នកទិញជាបុគ្គលបានចុះបញ្ជី ត្រូវអនុវត្តដូចនីតិវិធី អ្នកទិញជាបុគ្គលមិនបានចុះបញ្ជីដែរ ។ ២.ការរំលាយបញ្ចូលគ្នា ប្រសិនបើមានការព្រមព្រៀងគ្នារវាង អ្នកវិនិយោគពីរ ឬ ច្រើនបានយល់ព្រមដាក់បញ្ចូលគ្នានូវវិនិយោគរបស់ខ្លួនតាមការព្រមព្រៀង បង្កើតទៅជានីតិបុគ្គលថ្មីដែលបានទទួលការលើកទឹកចិត្ត និង ការការពារ ត្រូវអនុវត្តនូវវិធានការដូចខាងក្រោម៖· ដាក់ពាក្យទៅ (CDC) ឬ អនុគណៈកម្មាធិការរាជធានី ខេត្ត តាមនីតិវិធីសុំចុះបញ្ជីវិនិយោគ និងធ្វើការផ្ទរវិញ្ញាបនបត្រស្ថាពរនៃគម្រោងវិនិយោគមានលក្ខណៈគ្រប់គ្រាន់មកឲ្យនីតិបុគ្គលថ្មី ក្នុងរយៈពេល ១០ ថ្ងៃ មុនធ្វើការរំលាយបញ្ចូលគ្នា ។(CDC) ត្រូវធ្វើការត្រួតពិនិត្យ ថាតើព្រម ឬ មិនព្រម នៃការចុះបញ្ជី និង ការផ្ទេរវិញ្ញាបនបត្រស្ថាពរ និងជូនដំណឹងទៅអ្នកទិញក្នុងរយៈពេល ១០ ថ្ងៃ បន្ទាប់ពីទទួលពាក្យស្នើសុំ ។១៣.តើអ្នកវិនិយោគបរទេស អាចវិនិយោគលើអចលនវត្ថុនៅកម្ពុជាបានដែរ ឬទេ? ចូរពន្យល់ឲ្យបានលម្អិត? យោងតាមច្បាប់ស្តីពីការផ្តល់សិទិ្ធលើចំណែកេកជននៃអាគារសហកម្មសិទិធិដល់ជនបរទេសដែលសភាបានអនុម័តកាលឆ្នាំ ២០១០ អាចផ្តល់ឲ្យអ្នកវិនិយោគបរទេសអាចមានសិទ្ធិលើអចលនទ្រព្យចាប់ពីជាន់ទី១ ឡើងទៅ ។ តែទៅជាច្បាប់កម្ពុជាបានដាក់កម្រិតមិនឲ្យជនបរទេសទទួលបានសិទិ្ធកម្មសិទកធិលើដីធ្លីក័ដោយ មិនមែនជាឧបសគ្គដល់ការវិនិយោគិនបរទេសដែរ ព្រោះសកម្មភាពសេដ្ឋកិច្ចមិនចាប់បង្ខំថា ទាល់តែមានសិទ្ធិកម្មសិទ្ធិលើដីធ្លីទើបអាចធ្វើការវិនិយោគបាននោះទេ។ ម៉្យាងទៀតច្បាប់កម្ពុជាបានអនុញ្ញាត្តិឲ្យវិនិយោគិនបរទេសវិនិយោគតាមមធ្យោបាយ ឬយន្តការ ជាច្រើន ពិសេសទាក់ទងនឹហអចលនវត្ថុ ដូចជា៖· ការជួកអចលនវត្ថុ មានរយៈពេលវែង ឬខ្លី· សម្បទានដីសេដ្ឋកិច្ច ឬសម្បទានសម្រាប់ការប្រើប្រាស់ ការរៀបចំ និង ការធ្វើអាជីវកម្ម· សម្ព័ន្ធអាជីវកម្មជាមួយពលរដ្ឋខ្មែរ (កិច្ចសន្យា ឬ បង្កើតក្រុមហ៊ុន)ច្បាប់កម្ពុជាមិនអនុញ្ញាត្តិឲ្យជនបរទេសមានសិទ្ធិកម្មសិទ្ធិលើដីធ្លីនៅកម្ពុជាទេ ប៉ុន្តែដើម្បីបាន អនុញ្ញាត្តិឲ្យជនបរទេសចូលរួមវិនិយោគបានលុះត្រាតែវិនិយោគិនបរទេសចូលរួមជាមួយវិនិយោគិនខ្មែរ ដើម្បិបង្កើតជាក្រុមហ៊ុនមានសញ្ជាតិខ្មែរ (៥១%ខ្មែរ បូក ៤៩%បរទេស) ដែលមានសិទ្ធិកាន់កាប់លើដីកម្ពុជា។

១៤.ចូរពន្យល់ពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកវិនិយោគ ដែលបានកំណត់ក្នុងបទប្បញ្ញត្តិជាធរមានរបស់កម្ពុជា?

សិទ្ធិនិងកាតព្វកិវកិច្ចរបស់អ្នកវិនិយោគត្រូវតែអនុវត្តតាមបទប្បញ្ញត្តិច្បាប់ ដែលបានចែង ក្នុងច្បាប់ស្តីពីវិនិយោគឆ្នាំ២០០៥ ។

១៥.តាមផ្លូវច្បាប់ តើកម្ពុជាអាចធ្វើជាតូបនីយកម្មទ្រព្យសម្បត្តិរបស់អ្នកវិនិយោគបានដែរឬទេ? ចូរពន្យល់លំអិត?

តាមច្បាប់កម្ពុជាមិនអាចធ្វើតូបនីយកម្មទ្រព្យសម្បត្តិវិនិយោគបានទេ ដោយសារយន្តការកិច្ចព្រមព្រៀងអន្តរជាតិបានកំណត់នូវគោលការណ៍ រដ្ឋទទួលនូវវិនិយោគត្រូវផ្តល់ការការពារ សន្តិសុខពេញលេញ ជាពិសេសរដ្ឋមិនអាចចាត់វិធានការណាមួយ ដើម្បិដកហូតទ្រព្យសម្បត្តិវិនិយោគ តាមវិធីតូបនីយកម្ម ឬវិធានដកហូតសិទ្ធិ ផ្សេងទៀត ចំពោះវិនិយោគបរទេស ដែលបានមកវិនិយោគលើទឹកដីរបស់ខ្លួនឡើយ ។ មានគោលការណ៍ដែលត្រូវលើកលែងដូចតទៅ៖· ការវិនិយោគដោយស្របច្បាប់ ដើម្បិផលប្រយោជន៍សាធារណៈ· មិនត្រូវធ្វើឡើងដោយមានការរើសអើង· ត្រូវសងសំណងយ៉ាងឆាប់រហ័ស ត្រឹមត្រូវ មានប្រសិទ្ធិភាព ទឹកប្រាក់សំណងអាចធ្វើការផ្ទេរបានដោយសេរី (ច្បាប់ស្តីពីការគ្រប់គ្រងការប្តូរប្រាក់) ។យោងតាមច្បាប់ជាតិខ្មែរ រាជរដ្ឋាភិបាលនឹងមិនធ្វើតូបនីយកម្ម លើទ្រព្យសម្បត្តិវិនិយោគទេ ពិសេសវិនិយោគិនបរទេស ដែលនាំឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់អ្នកវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ (មាត្រា ៩ ច្បាប់ស្តីពីវិនិយោគ)។ទោះរដ្ឋមិនអាចធ្វើតូបនីយកម្មទ្តព្យវិនិយោគក៏ដោយ ប៉ុន្តែរដ្ឋអាចដកហូតទ្រព្យសម្បត្តិវិនិយោគបានតាមច្បាប់អាស្សាមិករណ៍ ដែលគោរពតាមលក្ខខណ្ឌ័ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ភូមិបាល ដើម្បីធានាការសម្រួល ដើម្បីកុំឲ្យមានការរំលោភបំពានរវាងសិទ្ធិអំណាចសាធារណៈ និង កិច្ចការពារកម្មសិទ្ធិឯកជន ។

១៦.ចូរនិយាយពីលក្ខខ័ណ្ឌនៃការធ្វើអស្សាមិករណ៍។

លក្ខខ័ណ្ឌនៃការធ្វើអាស្សាមិករណ៍មានដូចខាងក្រោម៖· រដ្ឋត្រូវតែផ្តល់សំណងរហ័ស· ផ្តល់សំណងសមរម្យពេញលេញ· ផ្តល់សំណងមានប្រសិទ្ធិភាពការធ្វើអាសាមិករណ៍លុះត្រាតែមានលក្ខខ័ណ្ឌដូចខាងក្រោម៖· ធ្វើដើម្បីផលប្រយោជន៍សាធារណៈ· ធ្វើឡើងតាមទម្រង់ និង នីតិវិធីច្បាស់លាស់· ធ្វើបានបន្ទាប់ពីបានផ្តល់សំណងេជាមុន សមរម្យ និងប្រកបដោយយុត្តិធ៌ម

១៧.ចូរពន្យល់ពីតំបន់សេដ្ឋកិច្ចពិសេស (ជាពិសេសការបង្កើត និងការគ្រប់គ្រង)?

ដោយយល់ថាតំបន់ពិសេសផ្តល់នូវអត្ថប្រយោជន៍យ៉ាងណាខ្លះចំពោះការវិនិយោគនៅកម្ពុជា? តំបន់​សេដ្ឋកិច្ច​ពិសេស (SEZ) ជា​តំបន់​ភូមិសាស្ត្រ​ដែល​មាន​បទ​ប្បញ្ញត្តិ​សេដ្ឋកិច្ច​ពិសេស​ខុស​ពី​ បទ​ប្បញ្ញ​តិ្ត​នានា​ដែល​អនុវត្ត​ចំពោះ​តំប​ន់​ផ្សេងទៀត​ក្នុង​ប្រទេស​តែ​ មួយ​។ បទ​ប្បញ្ញត្តិ​ដែល​អនុវត្ត​ ចំពោះ​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាទូទៅ​ផ្ដោតលើ​ទីផ្សារ និង​បង្កើន​ការវិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស និង​មាន​បញ្ចូល​ការទារពន្ធ និង​ការបញ្ចុះ​ថ្លៃ​ពន្ធ​នាំចូល​។​និយមន័យ​នៃ​ពាក្យ​តំបន់​សេដ្ឋកិច្ច​ពិសេស ​បាន​វិវត្តិ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​ជា​ទូទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស គឺជា​ទីតាំង​ភូមិសាស្ត្រ​ដាច់​ដោយឡែក​ដែល​ត្រូវការពារ​ដោយ​សន្ដិសុខ ឬ​ធ្វើ​របង​ព័ទ្ធជុំវិញ​។ តំបន់​សេដ្ឋកិច្ច​ពិសេស​ទាមទារ​ឲ្យមាន​ការចាត់ចែង និង​ការគ្រប់គ្រង​តែមួយ នីតិវិធី​វិនិយោគ​បច្ចុប្បន្នភាព និង​ក្នុង​ករណី​ភាគច្រើន គឺជា​តំបន់​បង់ពន្ធ​ដាច់ដោយឡែក​មួ យ​ដែល​អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​ការ​ រួច​ពន្ធ​។​

១៨.ចូរពន្យល់ពីគោលការណ៍ក្នុងការដោះស្រាយវិវាទវិនិយោគ?

ការដោះស្រាយវិវាទវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា៖ (មាត្រា២១,២២,២៣ នៃច្បាប់វិនិយោគកម្ពុជាឆ្នាំ១៩៩៤)· ត្រូដោះស្រាយដោយធ្វើការសម្រុះសម្រួលរវាងភាគីជំលោះ។· វិវាទនោះបើមិនអាចដោះស្រាយបានក្នុងរយៈពេល ២ ខែ តាមការសម្រុះសម្រួលទេ វិវាទនោះត្រូវលើជូនក្រុមប្រឹក្សាភភិវឌ្ឍន៍កម្ពុជាផ្តលយោបល់· ដោះស្រាយតាមផ្លូវតុលាការនៃព្រះរាជាណាចក្រកម្ពុជា· ដោះស្រាយតាមការព្រមព្រៀង

១៩.ចូរពន្យល់ពីគុណសម្បត្តិ និងគុណវិបត្តិនៃការដោះស្រាយវិវាទវិវាទវិនិយោគតាមប្រព័ន្ធតុលាការ និងក្រៅប្រព័ន្ធតុលាការ?

ក្នុងករណីវិវាទមានការរំលាយតាមផ្លូវតុលាការ វិនិយោគត្រូវផ្តល់ព៌តមានទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ឈានដល់ការរំលាយក្រុមហ៊ុនតាមបែបបទនៃច្បាប់ពាណិជ្ជកម្ម ។ ក្នុងករណីដែលអ្នកវិនិយោគត្រូវបានអនុញ្ញត្តិឲ្យរំលាយក្រុមហ៊ុនទោះតាមផ្លូវតុលាការក្តី ឬក្រៅផ្លូវតុលាការក្តី អ្នកវិនិយោគអាចធ្វើការផ្ទេរទ្រព្យសម្បត្តិដែលនៅសល់ទៅក្ឬៅប្រទេស ឬអាចទុកប្រើក្នុងព្រះរាជាណាចក្រកម្ពុជា ។ ចំពោះគ្រឿងម៉ាស៊ីន និង សម្ភារៈបរិក្ខាដែលបានអនុញ្ញាត្តិនាំចូលដោយរួចពន្ធ ហើយបានប្រើប្រាស់ក្នុងអំឡុងពេលតិចជាង ៥ ឆ្នាំ អ្នកវិនិយោគត្រូវបង់ពន្ធតាមច្បាប់ជាធរមាន ។

២០.ចូរពន្យល់ពីគោលនយោបាយ និងវិធានការរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង សម្បទានដីសេដ្ឋកិច្ចនៅកម្ពុជា តើអ្នកយល់យ៉ាងណាចំពោះគោលនយោបាយ និង វិធានទាំងនោះ?

សម្បទានជាសិទ្ធិស្របច្បាប់ ដែលមានចែងក្នុងច្បាប់ រាជរដ្ឋាភិបាលចេញអាជ្ញាប័ណ្ណផ្តល់ឲ្យរូបវន្តបុគ្គល ឬនីតិបុគ្គល កាន់កាប់ដី និងប្រើប្រាស់ដីតាមច្បាប់វិនិយោគ ។ ដីសម្បទានសេដ្ឋកិច្ច ជាដីដែលឆ្លើយតបនឹងផលប្រយោជន៍សេដ្ឋកិច្ច ដែលអាចទាញយកផលពីកសិកម្ម ឧស្សាហកម្ម ។ ច្បាប់ភូមិបាល ឆ្នាំ ២០០១ មាត្រា ៥៦ សិទ្ធិរបស់សម្បទានិកលើដី ដែលបានផ្តល់ជាសម្បទានក្នុងអំឡុងពេលនៃសម្បទាន ។ សម្បទាននិកអាចទាញយកផលពីការធ្វើសកិកម្ម ដែលរួមទាំងការអារសាងសង សិប្បកម្ម រោងចក្រផងដែរ ។ លើសពីនេះសិទ្ធិរបស់សម្បទានិក ត្រូវបានការពារដោយច្បាប់ដូចជាកម្មសិទ្ធិករដែរ។ រយៈពេលកន្លងមករាជរដ្ឋាភិបាលបានធ្លាប់ផ្តល់ដីសម្បទានដល់វិនិយោគិនដែរ ប៉ុន្តែហាកដូចជាមិនមានប្រសិទិ្ធភាពទេ ថែមទាំងបង្កឲ្យមានវិវាទជាច្រើនករណី រវាងវិនិយោគិន និងប្រជាពលរដ្ឋនៅតំបន់ដីសម្បទាននោះ ។ ហេតុនេះរាជរដ្ឋាភិបាលបានចេញបទបញ្ជាកំណត់វិធានការពង្រឹង និង បង្កើនប្រសិទ្ធិភាពលើការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច ដែលត្រូវបានផ្អាក់ជាបណ្តោះអាសន្ន (បទបញ្ជាស្តីពីវិធានពង្រឹង និងបង្កើនប្រសិទ្ធិភាពនៃការគ្រប់គ្រងសម្បាទានដីសេដ្ឋកិច្ច ឆ្នាំ២០១២)។ ដោយយោងតាមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា គ្រប់បុគ្គលទាំអស់ទទួលបានសិទ្ធិស្របច្បាប់លើដីធ្លី តាមទម្រង់ កម្មសិទ្ធិ ភោះគៈ ផលុបភោគ សិទ្ធិជួលអចិន្រ្តៃយ៍ ដែលអាចសាងសង់សំណងនៅលើដីទាំងអស់នោះបាន ។

២១.តើអ្នកយល់យ៉ាងណាអំពីស្ថានភាពនៃការវិនិយោគនៅកម្ពុជានាពេលបច្ចុប្បន្ន?

ដោយសារតែកាលពីមុខឆ្នាំ១៩៩៣ មិនទានមានការចចារនៃកិច្ចព្រមព្រៀងទីក្រុងបារីស សេដ្ឋកិច្ចប្រទេសកម្ពុជាជាសេដ្ឋកិច្ចបែបផែនការ ។ បន្ទាបើពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១មក សេដ្ឋកម្ពុជាបែបជាសេដ្ឋកិច្ចទីផ្សារសេរី ។ មានការអនុគ្រោះពន្ធពី WTO និង ឈានចូលជាសមាជិកអាស៊ានផងដែរ។ ស្ថានភាពនៃការវិនិយោគនាពេលបច្ចុប្បន្ន រដ្ឋអាចធ្វើការចាប់ដៃជាមួយវិស័យឯកជន លើគ្របើវិស័យក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ។ ការវិនិយោគបានបង្កើនការងារដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប មានការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងបង្កើនថវិការជាតិលើការប្រមូលពន្ធ ។ អាចធ្វើឲ្យកម្ពុជាមានឈ្មោះបោះសំលេងលើឆាកអន្តរជាតិ ព្រមទាំងមានកិតិ្តយសផងដែរ ។ រាជរដ្ឋាភិបាលកម្ពុជាបានយល់ច្បាស់ក្នុងការសម្រេចបាននូវគោលបំណងអភិវឌ្ឍន៍សេដ្ឋកិច្ច ជាតិដោយមិនពឹងលើការជំនួយ និងការខ្ចីបរទេសឡើយ ។ ដែលមានវិស័យឯកជនវិនិយោគជួយក្នុងវិស័យសេដ្ឋកិច្ចរួចជាស្រេច ។ រាជរដ្ឋាភិបាលកំពុងអនុវត្តកំណែទម្រង់ជាច្រើនដើម្បីបង្កឲ្យវិនិយោគមានជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាពិតប្រាកដ ។ រដ្ឋត្រូវលើកទឹកចិត្តដល់អ្នកវិនិយោគិន និងការពារវិនិយោគិនឲ្យទទួលបានណុវសុវត្ថិភាពពិត ។ រដ្ឋាភិបាលបានបង្កើត CDC ដែលចេញពីច្បាប់វិនិយោគឆ្នាំ ១៩៩៤ គឺជាការទំនាក់ទំនងបានយ៉ាងងាយស្រួល ច្រកចេញចូលតែមួយដើម្បីងាយស្រួលដល់វិនិយោគិនទំនាក់ទំនងក្នុងការបង្កើតអាជីវកម្មដែលមានទ្រង់ទ្រាយធំ ។ ពិសេសរាជរដ្ឋាភិបាលខិតខំទាក់ទាញអ្នកវិនិយោគបរទេស តាមរយៈការពង្រឹងក្របខណ្ឌគតិយុត្តរវាងអ្នកវិនិយោគិនខ្មែរដូចគ្នានឹងវិនិយោគិនបរទេសដែរ ដែលមកវិនិយោគនៅកម្ពុជា។ លើកលែងតែកម្មសិទ្ធិលើដីធ្លីនិងការអនុវត្តជាក់ស្តែងនៃប្រតិបត្តិការវិនិយោគនៅកម្ពុជា ។ សរុបសេចក្តីមកការវិនិយោគនៅកម្ពុជានាពេលបច្ចុប្បន្ន ពិតជាមានផលប្រយោជន៍យ៉ាងពិបប្រាកដ ក្នុងការទាញយកអ្នកវិនិយោគិនបរទសក៏ដូចជាវិនិយោគខ្មែរ ដែលទាំងអស់នោះអាចបង្កើនថវិការជាតិបានយ៉ាងច្រើនសន្ធឹកសន្ធាប់សំរាប់អភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយមោទនភាពលើឆាកអន្តរជាតិ។

២២.ដើម្បីធ្វើឲ្យស្ថានភាពវិនិយោគនៅកម្ពុជាកាន់តែមានភាពល្អប្រសើរឡើងថែមទៀត តើអ្នកគិតថារាជរដ្ឋាភិបាលគួរតែយកចិត្តទុកដាក់លើកត្តាអ្វីខ្លះ ?

ដើម្បីឲ្យស្ថានភាពវិនិយោគនៅកម្ពុជាកាន់តែមានភាពល្អប្រសើរឡើងថែមទៀតរាជរដ្ឋាភិបាលគួរតែយកចិត្តទុកដាក់លើកត្តាជាច្រើនដូចខាងក្រោម៖· ផ្តល់នូវសុវត្ថិភាពជូនអ្នកវិនិយោគ· ធ្វើការកំណែទម្រង់ និងបង្កើតកិច្ចសហប្រតិបត្តិការជាមួយវិនិយោគ· ផ្តល់ការលើកទឹកចិត្ត· លើទឹកចិត្តផ្នែកពន្ធគយ· បម្រើទីផ្សារក្នុងស្រុក· មានលទ្ធភាពនាំចេញដោយផ្ទាល់នូវផ្នែកណាមួយនៃផលិតផលខ្លួនផលិតបាន· បានផ្គត់ផ្គង់ដល់ឧស្សាហកម្មនាំចេញ· ការលើកទឹកចិត្តលើផ្នែកចំណេញ· ការអនុគ្រោះពន្ធលើប្រាក់ចំណេញ· ការរំលោះពិសេស ។

២៣.ចូរពន្យពីរចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា (CDC)?

២៤.ចូលរៀបរាប់ត្រួសៗពីតួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)?ភារកិច្ច និងការទទួលខុសត្រូវរបស់ គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា «គ.ជ.នា» (ដកស្រង់ ចេញពីអនុក្រឹត្យលេខៈ ៤៨៦ អនក្រ.បក. មាត្រា ១៣. ចុះថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៣) :· ធ្វើជាចំនុចប្រមូលផ្តុំ និងជា “ច្រកចេញ-ចូលតែមួយ” ក្នុងការទាក់ទងរវាងរាជរដ្ឋាភិបាលជាមួយ នឹងដៃគូ អភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលដែលផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណង ដល់កម្ពុជា និងធ្វើជាចំនុចប្រមូលផ្តុំ និងជា “ច្រកចេញ-ចូលតែមួយ” ក្នុងការទាក់ទងរវាងស្ថាប័ននានានៃរាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលការទទួល និង/ឬការគ្រប់គ្រងហិរញ្ញប្បទានសហប្រតិបត្តិការទាំងនេះ។· រៀបចំ និងអនុវត្តយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដើម្បីពង្រឹងភាពជាម្ចាស់ និង ភាពដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងកិច្ចអភិវឌ្ឍន៍ព្រមទាំងពង្រឹងភាពជាដៃគូជាមួយសហគមន៍ដៃគូអភិវឌ្ឍន៍។· កៀរគរ និងវិភាជន៍ហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់អនុវត្តបណ្តាគោលដៅអាទិភាពដែលមានចែងក្នុង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងផែនការអភិវឌ្ឍន៍តាមវិស័យ។· ដឹកនាំផ្ទាល់កិច្ចការសុខដុមនីយកម្មនៃការអនុវត្តរបស់ដៃគូអភិវឌ្ឍន៍ដើម្បីបង្កើនប្រសិទ្ធភាព និង ភាពសក្កិ សិទ្ធិនៃហិរញ្ញប្បទានសហប្រតិបត្តិការ។· ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ដល់គណ:កម្មាធិការសម្របសម្រួលរវាងរាជរដ្ឋាភិបាល និង ដៃគូអភិវឌ្ឍន៍ ដែលជាយន្តការសម្រាប់ពិភាក្សាកំរិតគោលនយោបាយ និងផ្តល់ការគាំទ្រនានា សម្រាប់ពង្រឹងយន្តការរបស់ ក្រុមការងារបច្ចេកទេសចម្រុះ។· ចូលរួមរៀបចំផែនការសេដ្ឋកិច្ច សង្គមកិច្ច និងផែនការ តាមផ្នែកសម្រាប់អភិវឌ្ឍន៍កម្ពុជា។· ចូលរួមគ្រប់គ្រងកិច្ចការវិនិយោគសាធារណៈ ដោយសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង និង ស្ថាប័ន ទាំងឡាយដែលមានការពាក់ព័ន្ធ។ ការងារនេះពាក់ព័ន្ធសំខាន់ទៅនឹងការសម្របសម្រួល និងការតំរង់ទិស ក្នុងការបែងចែក និងការប្រើប្រាស់ធនធាននៅក្នុងប្រទេស និងធនធានដែលបានមកពីក្រៅប្រទេសដើម្បី កិច្ចស្តារ និងអភិវឌ្ឍន៍កម្ពុជា។· តាមការប្រគល់សិទ្ធិពីនាយករដ្ឋមន្ត្រីចុះហត្ថលេខាតាងនាមរាជរដ្ឋភិបាលជាមួយនឹងដៃគូអភិវឌ្ឍន៍ដើម្បីទទួល និង/ឬបែងចែកហិរញ្ញប្បទានទាំងនោះ។· ដឹកនាំការងារក្នុងការរៀបចំឯកសារចាំបាច់នានា សម្រាប់កិច្ចប្រជុំកម្រិតគោលនយោបាយ ជាមួយដៃគូ អភិវឌ្ឍន៍ដូចជា “វេទិកាសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា” ជាដើម ដោយសហការជាមួយ បណ្តាក្រសួង និងស្ថាប័នដែលមានការពាក់ព័ន្ធ។· ធ្វើរបាយការណ៍ប្រចាំឆមាស និងប្រចាំឆ្នាំជូនរាជរដ្ឋាភិបាលដើម្បីរាជរដ្ឋាភិបាលពិនិត្យ និង លើកឡើងនូវ វិធានការចាំបាច់សម្រាប់កែលំអ និងតម្រង់ទិសការងារនីតិសម្បទា និងអភិវឌ្ឍន៍។ រក្សាសិទ្ធគ្រប់យ៉ាង

Comments are closed.