សង្ខេបព័ត៌មានអចលនទ្រព្យសំខាន់ៗក្នុងឆ្នាំ ២០១៤
សង្ខេបព័ត៌មានអចលនទ្រព្យសំខាន់ៗក្នុងឆ្នាំ ២០១៤ Sat, 27 December 2014 ហ៊ិន ពិសី ឆ្នាំ២០១៤ ត្រូវបានគេគិតថា ជាពេលដែលវិស័យអចលនទ្រព្យមានភាពល្អប្រសើរខ្លាំងនៅប្រទេសកម្ពុជា រហូតធ្វើឲ្យអ្នកជំនាញមួយចំនួនសម្តែងនូវការព្រួយបារម្ភខ្លាចកើតមានវិបត្តិទៀតផង។ ខាងក្រោមនេះគឺជាអត្ថបទសំខាន់ៗមួយចំនួនដែលបានចុះផ្សាយនៅក្នុងទំព័រសារព័ត៌មានកម្ពុជាចុងសប្តាហ៍ ក្នុងឆ្នាំ២០១៤។ ខែមករា ១-ក្រុមហ៊ុន Naga Corp, Ltd បានបញ្ចេញទុនវិនិយោគចំនួន៣៦៩លានដុល្លារដើម្បីអភិវឌ្ឍគម្រោងទី២របស់ខ្លួនដែលរួមបញ្ចូលនូវកន្លែងលេងល្បែង